Yarra Valley Water

Menu

Close menu

Khmer ខ្មែរ

WaterCare

ជីវិតតែងតែមិនដំណើរការដូចបានគ្រោងទុកនោះទេ។ ប្រសិនបើអ្នកមានបញ្ហាក្នុងការគ្រប់គ្រងវិក្កយបត្ររបស់អ្នក យើងអាចជួយស្វែងរកដំណោះស្រាយមួយដែលសាកសមសម្រាប់អ្នក។

ចាប់ពីការរៀបចំការទូទាត់ប្រាក់ដែលអាចបត់បែនបាន រហូតដល់ការពន្យារពេលបង់វិក្កយបត្រ និងការបញ្ចុះតម្លៃសម្បទាន យើងមានជម្រើសជាច្រើនដើម្បីជួយអ្នកក្នុងការគ្រប់គ្រងវិក្កយបត្ររបស់អ្នក។

ប្រើប្រាស់ធនធានរបស់យើងដែលមានជាភាសាផ្សេងៗក្រៅពីភាសាអង់គ្លេស ដើម្បីជួយទទួលបានការគ្រប់គ្រងឡើងវិញលើវិក្កយបត្រទឹក និងប្រព័ន្ធលូរបស់អ្នក ដោយមានការណែនាំអំពីរបៀបបង់ប្រាក់ របៀបសន្សំសំចៃ និងជំនួយដែលមានផ្តល់ជូន។

ប្រសិនបើអ្នកចង់និយាយជាមួយយើងតាមទូរសព្ទ យើងមានអ្នកប្រឹក្សាយោបល់នៅកន្លែងផ្ទាល់ដែលចេះនិយាយបួនភាសា និងទទួលបានសេវាកម្មអ្នកបកប្រែផ្ទាល់មាត់ដោយឥតគិតថ្លៃ។

ហៅទូរសព្ទមកយើងតាមលេខ 1300 304 688 ឬបំពេញទម្រង់បែបបទស្នើសុំការហៅទូរសព្ទមកវិញរបស់យើង។

ទម្រង់បែបបទស្នើសុំការហៅទូរសព្ទមកវិញ

ជម្រើសទូទាត់ប្រាក់ដែលអាចបត់បែនបាន

WaterCare ផ្តល់ការគាំទ្រក្នុងការទូទាត់ប្រាក់ និងភាពបត់បែនសមស្របទៅតាមស្ថានភាពរបស់អ្នក។ យើងមានវិធីជាច្រើនដើម្បីជួយអ្នកក្នុងការបង់វិក្កយបត្ររបស់អ្នក។
សម្រាប់ជម្រើសបន្ថែម សូមហៅទូរសព្ទមកយើងតាមលេខ 1300 304 688 ហើយស្វែងយល់ពីរបៀបដែលយើងអាចជួយបាន។
 

រៀបចំផែនការទូទាត់ប្រាក់

តើអ្នកយល់ឃើញថាការបង់ប្រាក់តិចតួច និងញឹកញាប់ជាង វាងាយស្រួលក្នុងការគ្រប់គ្រងឬ? SmoothPay គឺជាវិធីមួយដើម្បីទូទាត់វិក្កយបត្ររបស់អ្នកក្នុងចំនួនតិចតួច និងញឹកញាប់ជាង។

ដាក់ពាក្យសុំ SmoothPay ឬហៅទូរសព្ទទៅក្រុមការងាររបស់យើងតាមលេខ1300 304 688 ដើម្បីទទួលបានជំនួយជាមួយនឹងផែនការទូទាត់ប្រាក់ដែលសាកសមសម្រាប់អ្នក។


ដាក់ពាក្យសុំការពន្យារពេលទូទាត់ប្រាក់

ប្រសិនបើអ្នកត្រូវការពេលបន្ថែមបន្តិចទៀត ដើម្បីគ្រប់គ្រងវិក្កយបត្ររបស់អ្នក អ្នកអាចដាក់ពាក្យសុំការពន្យារពេលទូទាត់ប្រាក់បានរហូតដល់ទៅ 30 ថ្ងៃ។

យើងណែនាំជម្រើសនេះ ប្រសិនបើអ្នកត្រូវការការបន្ធូរបន្ថយបណ្តោះអាសន្ន។

សម្បទាន

តើអ្នកណាខ្លះដែលមានសិទ្ធិទទួល?

Yarra Valley Water ផ្តល់ការបញ្ចុះតម្លៃសម្បទានសម្រាប់អ្នកកាន់កាតខាងក្រោម។

Pensioner Concession Card
Centrelink Pensioner Concession Card
Pensioner Concession Card (2nd version)
Centrelink Pensioner Concession Card (2nd version)
Centrelink Healthcare Card
Centrelink Health Care Card
Department of Veteran Affair Health Card
Department of Veteran Affairs Pension Card
Department of Veteran Affair Health Card (2nd Version)
Department of Veteran Affairs Health Card (2nd Version)

 

 

ប្រសិនបើអ្នកមានកាតមួយក្នុងចំណោមកាតទាំងនេះ អ្នកនឹងត្រូវចុះឈ្មោះសម្បទានរបស់អ្នកជាមួយយើង។

អ្នកអាចចុះឈ្មោះសម្រាប់សម្បទានជាច្រើនក្នុងមួយគ្រួសារ ប៉ុន្តែការបញ្ចុះតម្លៃត្រូវបានអនុវត្តតែម្តងប៉ុណ្ណោះ។


តើមានការសម្បទានបញ្ចុះតម្លៃប៉ុន្មាន?

ការបញ្ចុះតម្លៃ 50% លើថ្លៃទឹក និងប្រព័ន្ធលូ រហូតដល់ $354.10 អតិបរមារាល់ឆ្នាំ សម្រាប់ឆ្នាំ 2023-24។

ប្រសិនបើអ្នកទទួលវិក្កយបត្រសម្រាប់សេវាកម្មតែមួយ ដូចជាទឹកតែប៉ុណ្ណោះ អ្នកនឹងទទួលបានការបញ្ចុះតម្លៃទឹក 50% រហូតដល់ $177.05 អតិបរមា។

យើងនឹងគិតកាលបរិច្ឆេទថយក្រោយនូវសម្បទានរបស់អ្នកសម្រាប់វិក្កយបត្រពីមុនៗ ចាប់ពីថ្ងៃចាប់ផ្តើមនៅលើកាតរបស់អ្នក ឬរហូតដល់ទៅ 12 ខែ ប្រសិនបើកាតរបស់អ្នកមានចាស់ជាង 12 ខែ ហើយផ្តល់ជូនឥណទានចំនួនទឹកប្រាក់នេះទៅក្នុងគណនីរបស់អ្នក។
 

តើខ្ញុំចុះឈ្មោះដោយរបៀបណា?

អ្នកអាចចុះឈ្មោះសម្បទានរបស់អ្នកតាមអនឡាញ នៅតាមគេហទំព័រ yvw.com.au/concessions ឬហៅទូរសព្ទមកយើងតាមលេខ 1300 441 248

ប្រសិនបើអ្នកមិនមានកាតសម្បទានទេ ប៉ុន្តែគិតថាអ្នកអាចមានសិទ្ធិទទួល សូមទាក់ទង Centrelink តាមលេខ 13 10 21 ឬក្រសួងកិច្ចការអតីតយុទ្ធជន តាមលេខ 03 9284 6000
 

តើមានអ្វីកើតឡើងបន្ទាប់ពីខ្ញុំបានចុះឈ្មោះ?

បន្ទាប់ពីអ្នកបានចុះព័ត៌មានលម្អិតនៃសម្បទានរបស់អ្នកហើយ យើងនឹងដកចំនួនសម្បទានចេញពីវិក្កយបត្របន្ទាប់របស់អ្នក រហូតទាល់តែកាតរបស់អ្នកលែងមានសុពលភាព។

ប្រាក់ជំនួយសម្រាប់សម្រាលការបង់ថ្លៃសេវាចាំបាច់ដូចជាទឹកភ្លើង

ប្រសិនបើអ្នកជាផ្នែកនៃគ្រួសារដែលមានប្រាក់ចំណូលទាប ហើយបានដឹងឃើញថាខ្លួនអ្នកត្រូវការជំនួយផ្នែកហិរញ្ញវត្ថុបន្ថែមខ្លះ អ្នកអាចមានសិទ្ធិទទួលបានប្រាក់ជំនួយសម្រាប់សម្រាលការបង់ថ្លៃសេវាចាំបាច់ដូចជាទឹកភ្លើងរបស់រដ្ឋាភិបាលរដ្ឋ ដែលអ្នកអាចទទួលបានរហូតដល់ទៅ $650* ចេញពីវិក្កយបត្រទឹក Yarra Valley របស់អ្នក។


របៀបដាក់ពាក្យសុំ

ទាក់ទងមកយើងតាមលេខ 1800 994 789 សម្រាប់ការជជែកសម្ងាត់ និងស្នើសុំទម្រង់ពាក្យសុំ ឬចូលទៅកាន់គេហទំព័រ yvw.com.au/urgs

**លក្ខខណ្ឌនានាដែលត្រូវអនុវត្ត

ការគាំទ្រសម្រាប់អតិថិជនដែលរងប៉ះពាល់ដោយអំពើហិង្សាពីដៃគូស្និទ្ឋស្នាល និងអំពើហិង្សាក្នុងគ្រួសារ

យើងដឹងថាអំពើហិង្សាក្នុងគ្រួសារអាចកើតឡើងចំពោះនរណាម្នាក់ ក្នុងពេលណាមួយ។

ក្រុមគាំទ្រ WaterCare ដែលបានផ្តល់ជូនដាច់ដោយឡែកពិសេសរបស់យើង បានទទួលការបណ្តុះបណ្តាលដើម្បីជួយដល់អ្នកដែលកំពុងជួបប្រទះអំពើហិង្សាក្នុងគ្រួសារ។
អ្នកនឹងត្រូវពន្យល់ពីស្ថានភាពរបស់អ្នកតែម្តងគត់ប៉ុណ្ណោះ ហើយមិនត្រូវបានសួរនាំអំពីភស្តុតាងបន្ថែមទៀតទេ។

យើងនឹងប្រព្រឹត្តចំពោះអ្នកដោយមានការយល់ដឹង និងការគោរព ពន្យល់ពីរបៀបដែលយើងអាចជួយអ្នកបានក្នុងស្ថានភាពលំបាកនេះ និងផ្តល់ឱ្យអ្នកនូវពេលវេលាច្រើនតាមដែលអ្នកត្រូវការដើម្បីពិចារណាពីជម្រើសនានារបស់អ្នក។


ការធ្វើទំនាក់ទំនង

ប្រសិនបើដៃគូ ឬសមាជិកគ្រួសារម្នាក់ បានទុកឱ្យអ្នកនូវវិក្កយបត្រទឹក និងប្រព័ន្ធលូដែលមិនបានបង់ប្រាក់ ឬអ្នកត្រូវការដាក់វិធានការឯកជនភាពបន្ថែមលើគណនីរបស់អ្នក សូមទាក់ទងមកក្រុមគាំទ្រ WaterCare ដែលមានបទពិសោធន៍របស់យើង តាមទូរសព្ទលេខ 1800 637 316 រវាងម៉ោង 8:00 ព្រឹក ដល់ម៉ោង 5:00 ល្ងាច ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។

យើងដឹងថាការឈោងទៅរកជំនួយអាចជាបញ្ហាប្រឈម នៅពេលអ្នកកំពុងជួបប្រទះអំពើហិង្សាក្នុងគ្រួសារ។ ប្រសិនបើអ្នកចង់ឱ្យយើងទាក់ទងមកអ្នក សូមដាក់បញ្ជូនសំណើហៅទូរសព្ទមកវិញខាងក្រោម ហើយអ្នកប្រឹក្សាយោបល់របស់យើងម្នាក់ដែលទទួលបានការបណ្តុះបណ្តាល និងមានការគោរពម្នាក់ នឹងហៅទូរសព្ទទៅអ្នក។

វិធីបង់ប្រាក់

ការដាក់ប្រាក់ផ្ទាល់ - ជាមួយនឹងការដកប្រាក់ផ្ទាល់ វិក្កយបត្ររបស់អ្នកនឹងត្រូវបានបង់ដោយស្វ័យប្រវត្តិនៅថ្ងៃកំណត់វិក្កយបត្រទាំងនោះ។. ជាជម្រើសផ្សេង អ្នកអាចរៀបចំការទូទាត់ប្រាក់ដោយស្វ័យប្រវត្តិចេញពីគណនីធនាគារ, គណនី credit union ឬ VISA ឬ Mastercard របស់អ្នក។


ការផ្ទេរប្រាក់អេឡិចត្រូនិក (EFT) - EFT អនុញ្ញាតឱ្យអ្នកបង់វិក្កយបត្រទឹករបស់អ្នកដោយផ្ទេរប្រាក់ដោយផ្ទាល់ ចេញពីគណនីធនាគាររបស់អ្នក។


BPAY - រកមើលនិមិត្តសញ្ញា BPAY នៅលើវិក្កយបត្ររបស់អ្នក ដើម្បីស្វែងរកលេខកូដអ្នកចេញវិក្កយបត្រ និងលេខយោង។
បន្ទាប់មកអ្នក នឹងត្រូវទូរសព្ទទៅធនាគាររបស់អ្នក ឬចូលដំណើរការធនាគារកិច្ចតាមអ៊ីនធឺណិតរបស់អ្នក ជ្រើសរើស BPAY ឬជម្រើសទូទាត់វិក្កយបត្រ ហើយធ្វើតាមការណែនាំ។


កាតឥណទាន - អ្នកអាចបង់ប្រាក់តាមកាតឥណទានតាមអនឡាញ ឬតាមទូរសព្ទ។
ហៅទូរសព្ទលេខ 1300 362 332 ដើម្បីទូទាត់ប្រាក់តាម VISA ឬ Mastercard 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍។. សូមកត់ចំណាំថា AMEX និង Diners Club មិនត្រូវបានទទួលយកទេ។


AusPost Billpay - ទូទាត់ប្រាក់ដោយផ្ទាល់នៅការិយាល័យប្រៃសណីយ៍អូស្ត្រាលីណាមួយ ជាសាច់ប្រាក់ មូលប្បទានប័ត្រ ឬកាតឥណទាន។
សូមចងចាំថាអ្នកត្រូវយកវិក្កយបត្រមួយច្បាប់របស់អ្នកមកជាមួយ ពីព្រោះពួកគេនឹងត្រូវការបាកូដដើម្បីដំណើរការការទូទាត់ប្រាក់របស់អ្នក។


Centrepay - អតិថិជន Centrelink អាចបង្កើតការដក់ប្រាក់ជាទៀងទាត់ ចេញពីប្រាក់ Centrelink របស់ពួកគេ។. អ្នកអាចជ្រើសរើសបញ្ចូលគ្នាជាមួយការរៀបចំ SmoothPay ដើម្បីធ្វើឱ្យការទូទាត់ប្រាក់ និងការរៀបចំថវិកាកាន់តែងាយស្រួល។

ដើម្បីបង្កើត Centrepay អ្នកនឹងត្រូវទាក់ទង Centrelink ហើយផ្តល់ឱ្យពួកគេនូវលេខយោងអតិថិជន Yarra Valley Water៖ 555 054 118T។

ការទាញយក